ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 25  ខែSeptember ឆ្នាំ2020
ម៉ោង 23:02
Please follow and like us:

ខេត្តកំពង់ធំ៖កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ប្ររព្វពិធីប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងប្រកាសផ្លាស់ប្ដូរមន្ត្រីពីការិយាល័យផលិតកម្ម និងបសុព្យាបាលឱ្យទៅបម្រើការងារ ជាមន្ត្រីជួរក្រោយនៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំ។

បន្ទាប់ពីលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មនិង បសុព្យាបាលបានអាន ប្រកាសលិខិតលេខ ១៩៨៩ .ខ .ល.ស ចុះថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ស្ដីពីសំណើសុំតែងតាំង និងទទួលស្គាល់ប្រធាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ជាមន្ត្រីជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពង់ធំរួចមក។

ក្នុងឱកាសនោះប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើថា មន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តការងារឱ្យមានការរីកចម្រើននៅតាមអង្គភាពរបស់ខ្លួន។ក្នុងនោះដែររីជំនាញ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការធ្វើកសិកម្មនិងចិញ្ចឹមសត្វនៅតាមមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យគាត់មានជំនាញក្នុងការបង្កបង្កើនផលទៅតាមរដូវកាលនិមួយៗ។

លោកក៏បានបន្តទៀតថា ដើម្បីចូល រួមចំណែកក្នុងវិស័យកសិកម្មឱ្យមានភាពរីកចម្រើន ត្រូវចេះរក្សាសាមគ្គីផ្ទៃក្នុងយោគយល់គ្នាទៅវិញ ទៅមក និងធ្វើការទំនាក់ទំនងជា មួយដៃគូអភិវឌ្ឍន៍ដឹងពីបញ្ហាប្រឈម និងដំណោះស្រាយនៅតាមមូលដ្ឋាន៕

Please follow and like us: