អាជ្ញាធរខេត្តបន្ទាយមាជ័យ បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ ចាប់ពីច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដល់រង្វង់មូលផ្លូវ៥៨ ដែលរងការខូចខាត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 26  ខែSeptember ឆ្នាំ2020
ម៉ោង 00:28
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖កាលពីព្រឹក ថ្ងៃសុក្រ ៨ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកប្រធានមន្ទីសាធារណការ ដឹកជញ្ជូនខេត្ត មន្ត្រីរដ្ឋបាលខេត្ត

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ប្រធានការិយាល័យមន្ត្រីជំនាញ ពាក់ព័ន្ធ បានបើកកិច្ចប្រជុំ ដើម្បីកៀរគរថវិការក្នុងការជួសជុលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដល់រង្វង់មូលផ្លូវជាតិលេខ៥៨ ដែលរងការខូចខាត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការអញ្ជើញចូលរួមផងដែរពីម្ចាស់ក្រុមហ៊ុន ឬតំណាងម្ចាស់ក្រុមហ៊ុន ក្នុងក្រុងប៉ោយប៉ែត។

ក្រោយពីបញ្ជាប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំ អាជ្ញធរក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញពាក់ពន្ធ័ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពផ្លូវជាតិលេខ៥ ចាប់ពីចំណុចរង្វង់មូល ឆ្ពោះទៅមាត់ច្រកព្រំដែន លើស្ពាន មិត្តភាព កម្ពុជា-ថៃ៕

Please follow and like us: