លោកស្រី ហេង គឹមឡាយ មេភូមិព្រះពន្លារងការ រិះគន់ពីប្រជាពលរដ្ឋថា ចែកអំណោយនិយមបក្ខពួក
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 27  ខែOctober ឆ្នាំ2020
ម៉ោង 09:49
Please follow and like us:

ខេត្តបន្ទាយមានជ័យ ៖ តាមប្រភពព៌ត័មានពីប្រជាពរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ នាពេលពេលថ្មីនេះបាននាំគ្នានិយាយ រិះគន់ ដល់លោកស្រី ហេង គឹមឡាយ ជាមេភូមិព្រះពន្លាចំៗថាការបែងចែកកន្ទុយប័ណ ឲ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ទៅទទួលយកអំណោ
យ ពីប្រមុខថ្នាក់ដឹក មិនមានតម្លាភាព ដោយលោកស្រី មេភូមិរូបនេះ និយមបក្ខពួក ភូត កុហក់ ដល់ប្រមុខថ្នាក់ដឹកនាំ ។

ប្រជាពរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ រស់នៅភូមិព្រះពន្លា សង្កាត់ ព្រះពន្លា ក្រុងសេរីសោ
ភ័ណ បានបន្តថា ៖ ជាក់ស្តែងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះមកសួរសុខទុកដល់ប្រជាពល
រដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និង ធ្វើការចែកអំណោយដល់ពលរដ្ឋរងគ្រោះគ្រប់ៗ រូប ផងដែរ ។ ក៏ប៉ុន្តែ មានប្រជាពលរដ្ឋ មួយចំនួនតូច ដែលរងគ្រោះដោយទឹកជំន់ពិតប្រាកដ មិនបានបានទទួលប័ណអំណោយ ហើយ
អាក់អន់ស្រពន់ចិត្ត យ៉ាងខ្លាំង ពីលោកស្រី ហេង គឹមឡាយ មេភូមិព្រះពន្លា ដែលបែងចែក ចុងសន្លឹក ប័ណទទួលអំណោយ និយមបក្ខពួក និងសាច់ញាត គាត់តែប៉ុណ្ណោះ ទើបអាចទទួលបាន អំណោយនេះតែម្តង ។
ពលរដ្ឋ ដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្រោយពេល ប្រមុខថ្នាក់ដឹកនាំ ផ្តល់អំណោយ ដល់ជនរងគ្រោះដោយទឹកជំនន់នេះរួចហើយ មានពលរដ្ឋ ក្រីក្ររងគ្រោះ ខ្លះដែលមិនបានទទួលអំណោយ ពីប្រមុខថ្នាក់ដឹកនាំ បានកើតទុក្ខមិនសុខ ខឹងសម្បា និងលោកស្រីហេង គឹមឡាយ មេភូមិព្រះពន្លា និងបាននាំគ្នា ស្រែកឡូឡានៅកន្លែងទួលអំណោយ នោះផងដែរ ! បន្ទាប់មកត្រូវបាន លោកស្រី មេភូមិ និង ក្រុមការងារបានសម្របសម្រួល ឲ្យអំណោយដល់ពួកគាត់ផងដែរ ។

ប្រពភបានបន្តឲ្យដឹងទៀតថា ៖ នៅមានពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ពិតប្រាកដ ក្នុងភូមិព្រពន្លា មួយចំនួន មិនបានទទួលអំណោយ ពីប្រមុខថ្នាក់ដឹកនាំនៅឡើយទេ ! ដោយទង្វើរបស់លោកស្រី មេភូមិ ព្រះពន្លា រូបនេះ មាន ចរិក ក្រអើតក្រទម ប្រើពាក្យសម្តី អសុរស់ មិនមានការអាណិតអាសូរដល់ ពួកគាត ជាជនរងគ្រោះក្រីក្រ នោះឡើយ ។

លោកស្រីហេង គឹមឡាយ មេភូមិព្រះពន្លា សង្កាត់ព្រះពន្លា អ្នកសារព៌ត័មានយើងមិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៧ ខែតុលា ២០២០នេះ ៕

Please follow and like us: