ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 23  ខែNovember ឆ្នាំ2020
ម៉ោង 04:02
Please follow and like us:

ខេត្តបន្ទាយមានជ័យ៖
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃច័ន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតី លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
យោងលិខិតប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៤២៧ប្រក:
សម្រេច៖
1-លោក វរសេនីយ៍ឯក ធិន ស៉ិនដេត អត្តលេខ ៥៣៨៤៦ ពីអធិការនគរបាលក្រុងប៉ោយប៉ែត ជាស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
2-លោក វរសេនីយ៍ឯក សៅ សារឿន អត្តលេខ ២២៦២៧ ពីអធិការដ្ឋាននគរបាលស្រុកថ្មពួក ជាអធិការ នៃអអិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
3-លោក វរសេនីយ៍ទោ ឈឿន គឹមឈុន អត្តលេខ ៥៤៧៩៧ពីនាយរងការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ ជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។
4-លោក វរ សេនីយ៍ត្រី ឌូ នីចកូឡា អត្តលេខ៥៤៨៤៩ នាយផ្នែកត្រួតពិនិត្យកន្លែងកើតហេតុ ជានាយរងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ៕Borey

Please follow and like us: