នាយប៉ុស្តិ៍បឹងសាគូ វរព្រំដែនគោកលេខ៩១១ ឆ្លើយបំភ្លឺចំពោះសារព័ត៍មានផែនដីថ្មីដែលចោទប្រកាន់រូបលោកគ្មានការពិតផ្សាយព័ត៍មានបំភ្លើស
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 13  ខែDecember ឆ្នាំ2020
ម៉ោង 09:15
Please follow and like us:

ក្រុងប៉ោយប៉ែត៖
ថ្លែងអោយដឹងតាមទូរស័ព្ទ ប្រាប់សមាគមការពារអ្នកសារព័ត៍មានជាយដែននៅរសៀលថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២០ លោករស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ នៃវរការពារព្រំដែនគោកលេខ៩១១ ថាសារព័ត៍មាន(ផែនដីថ្មី)PDT-News.com បានផ្សាយបំភ្លើសគ្មានការពិត ប្រឌិតព័ត៍មានចោទប្រកាន់លើសមត្ថកិច្ចនគរបាលការពារព្រំដែន ដែលខិតខំបំរើជាតិមាតុភូមិទាំងកម្លាំងកាយកម្លាំងចិត្ត ប្តូរជីវិតការពារព្រំដែនទឹកដី បែរជាចោទថាលួចនាំទំនិញចេញ-ចូលខុសច្បាប់នឹងនាំពលករទៀតផង។
លោករស់ ពិសិដ្ឋ បានអោយដឹងទៀតថា កម្លាំងការពារព្រំដែនគោកទាំងអស់ គឺគោរពនឹងស្តាប់បទបញ្ជាប្រមុខថ្នាក់នាំ គោរពបទបញ្ជា លោកស្នងការខេត្តលោកមេបញ្ជាការវរៈ ដាច់ខាតទប់ស្កាល់រាល់បទល្មើសផ្សេងៗគ្រប់ប្រភេទពិសេសគឺពលករ ចំណាកស្រុកមិនអោយឆ្លងកាត់ឡើយ ។
លោកបន្តថាក្នុងសម័យកូវីដ-19នេះ ទាំងអាជ្ញាធរខ្មែរនិងថៃ បានរួមគ្នាការពារព្រំដែនយ៉ាងតឹងរឹងបំផុត សូម្បីតែសត្វរុយមួយក្បាលសឹងហោះរំលងព្រំដែនមិនបានផងកុំថាឡើយ ទំនិញខុសច្បាប់ឬពលករឆ្លងដែនខុសច្បាប់នោះ៕

Please follow and like us: