ជនជាតិចិនមួយក្រុមចាក់សម្លាប់គ្នាយ៉ាងសាហាវនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 8  ខែJanuary ឆ្នាំ2021
ម៉ោង 15:12
Please follow and like us:

ក្រុងប៉ោយប៉ែត៖
ជនជាតិចិនមួយក្រុមបានកាប់ចាក់សម្លាប់គ្នាយ៉ាងសាហាវ នៅក្នុងកាស៊ីណូ មួយកន្លែងនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃ ៧ ខែមករាឆ្នាំ២០២១វេលាម៉ោង២ យប់ នៅក្នុងបន្ទប់លេខ១១១១ ជាន់ទី១១ ក្នុងឣាគារ ក្រុមហ៊ុនកាសុីណូហ្គែនទីងស្កាយ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
សាកសពឈ្មោះYIFENG LIU ភេទប្រុស កើតថ្ងៃទី10.10.1994 ជនជាតិចិន រស់នៅខេត្តហ្វូចៀន កាន់លិខិតឆ្លងដែនលេខEH0895573ចុះថ្ងៃទី៦ សីហា ២០១៩ ផ្តល់ដោយប្រទេសចិន វិសាចុះថ្ងៃទី១៤.៨.២០២០ផុតថ្ងៃទី២៨.៩.២០២១ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចដែនដីដោយមានការឣនុញ្ញាតពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជឣាជ្ញា នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ. គណកម្មការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព។

ជាលទ្ធផលសមត្ថកិច្ច បានត្រួតពិនិត្យកន្លែងកើតហេតុស្ថិតនៅក្នុងឣគារក្រុមហ៊ុនកាសុីណូហ្គែនទីងស្កាយបា ជាន់ទី១១ក្នុងបន្ទប់លេខ1111។ នៅក្នុងបន្ទប់ឃើញសាកសពដេកផ្ងារ ក្នុងថ្លុក ឈាម ក្បាលបែរទៅទិសខាងជើង ដងខ្លួនស្របទ្វារចូលពាក់ឣាវយឺតដៃខ្លីពណ៍ខ្មៅ ខោ
ខូវប៊យពណ៍ខៀវ ។
ការពិនិត្យសាកសពគឺមានស្នាម
ចាក់និងកាំបិតស្រួច១កន្លែងត្រង់ចំនុចលើស្មាជាប់កខាងស្តាំ។ ផ្នែកដងខ្លួន ដៃជើង ឣវះយវះពុំមានស្លាកស្នាមទេ។យោងតាមការពិនិត្យ ដោយមាន
ការចូលរួមពីលោកគ្រូពេទ្យកោសលវិច្ច័យ គឺសាកសពស្លាប់ដោយសារការចាក់សំលាប់ដោយកាំបិតចុងស្រួច បណ្តាលស្លាប់ភ្លាមៗ។

ក្នុងករណីនេះ សមត្បាថកិច្ច បាននាំខ្លួនជនសង្ស័យចំនួន៤នាក់ដើម្បីធ្វើកាសាកសួរ
1-ឈ្មោះJiang Fei ឣាយុ១៨ឆ្នាំភេទប្រុស ជនជាតិចិន រស់នៅខេត្តហ្វូចៀន

2-ឈ្មោះ Ke jianming ឣាយុ៣០ឆ្នាំភេទប្រុសជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EG 3647524 រស់នៅខេត្តហ្វូចៀន

3-ឈ្មោះYang weiHua ឣាយុ៤០ឆ្នាំភេទប្រុសជនជាតិចិន
រស់នៅខេត្តហ្វូចៀន

4-ឈ្មោះChi zhishan
ឣាយុ២៨ឆ្នាំភេទប្រុស ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ ED 3033106 រស់នៅខេត្តហ្វូចៀន។ជនសង្ស័យកំពុងដំណើរ
ការនិតិវិធី នៅឣធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

Please follow and like us: