លោក ឡី ជឹងគ្រូពេទ្យបង្អែកប៉ោយប៉ែត២ រងការរិះគន់ថា ធ្វើរបងរំលោភយកដីពីស្ត្រីមេម៉ាយម្នាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 5  ខែFebruary ឆ្នាំ2021
ម៉ោង 03:28
Please follow and like us:

ក្រុងប៉ោយប៉ែត៖ ស្ត្រីមេម៉ាយចំណាស់វ័យ៦៧ឆ្នាំម្នាក់ឈ្មោះ ឡាង សារឿន ចំណុចមណ្ឌល២ ស្ថិតក្នុងភូមិប្រជាធម្មលិច បានប្រាប់អ្នកសារព័ត៌មានដឹងថា មានលោកគ្រូពេទ្យឈ្មោះ ឡី ជឹង បានធ្វើរបងរំលោភយកដីគាត់ឥតត្រាប្រណីគ្មានក្តីអៀនខ្មាស់ ខណៈដែលគាត់មានទំហំត្រឹមតែទទឹង១៥ម៉ែត្រ គុណនិងបណ្តោយ២០ ម៉ែត្រ ជាអំណោយរបស់អង្គការ (NPA) បានចែកឲ្យគាត់តាំងឆ្នាំ២០០០មកម្លេះ ហើយគាត់បានរស់នៅលើដីនោះរហូតមកដល់បច្ចុប្បន្ន ។

លោកយាយបន្តថា ប្រហែលមួយឆ្នាំមុន លោក ឡី ជឹង ជាមន្ត្រីសុខាភិបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ២ (ដីថ្មី ) បានមកទិញដី បន្តពីគេនៅក្រោយដីឡូតិ៍របស់គាត់ចំនួន២ឡូតិ៍ ហើយក៏បានធ្វើរបងថ្មព័ទ្ធ ដីរបស់គេ ដោយគ្មានការឯកភាពពីពលរដ្ឋជិតខាងឲ្យបានត្រឹមត្រូវនោះទេ នឹងថែម ទាំងធ្វើរបងថ្មរំលោភចូលមកដីរបស់គាត់ផ្នែកខាងក្រោយផ្ទះអស់ប្រមាណ១ម៉ែត្រ បណ្តោយ១៥ម៉ែត្រតែម្តង។

លោកយាយយបន្តថា នៅពេលដែលគ្រូពេទ្យឈ្មោះឡី ជឹង បានមកធ្វើរបងថ្មព័ទ្ធចូលយកដីគាត់នោះ គឺពួកគេបានរុះរើ របងចាស់គាត់ ចោលអស់ដោយមិនបានប្រាប់គាត់ឡើយ ។
ដោយឃើញសម្មភាពងងើលបែបនេះ លោកយាយ បានទៅ ប្រាប់លោកមេណ្ឌល២ ឲ្យមកជួយមើលផងដែរ តែគ្មានដំណោះស្រាយ អ្វីឡើយ លោកយាយក៏បានទៅប្តឹង លោក សុខ សម្បត្តិមេភូមិប្រជាធ្មលិចឲ្យជួយអន្តរាគមន៍ជួយរកយុត្តិធម៍បន្តទៀតដែរនៅតែគ្មានដំណោះស្រាយដដែល។

លោកយាយ ឡាង សារឿន បានប្រាប់ទាំងក្តីឈឺចាប់ថាដោយសារតែគាត់ជាមនុស្សចាស់ និង ជាស្រ្តីមេម៉ាយក្រីក្រតោកយ៉ាក សម្តីគាត់សាបដូចទឹកទន្លេសាបអីចឹង ទោះខំប្រឹងរហូតដល់រហែកមេឃទៀតក៏អាជ្ញាធរធ្វើមិនដឹងមិនលឺដែរ មានតែប្តឹងអោយអ្នកសារព័ត៍មានទេដែលជួយសរសេរផ្សាយអោយថ្នាក់លើៗទៀតជួយគាត់ផង ព្រោះគាត់បានទៅហាមឃាត់គេអស់លទ្ធភាពហើយ តែគេមិនព្រមឈប់សោះ នៅតែបន្តសកម្មភាពរំលោភដីគាត់យ៉ាងគឃ្លើនបំផុត។

លោកយាយបន្តថា ដោយរូបគាត់រងចាំរហូតដល់កូនស្រីគាត់ត្រឡប់មកពីធ្វើការពីប្រទេសថៃ វិញនៅពេលថ្មីៗនេះ បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ និងសាលាក្រុងប៉ោយប៉ែត បន្តទៀត។

ប្រជាពលរដ្ឋរស់នៅចំណុចដីថ្មីដែលជាដីអង្គការ (NPA) នៅក្រុងប៉ោយប៉ែត បាននាំគ្នានិយាចចំៗថា ដីចំណុចនេះជាទូទៅមានទំហំក្បាល១៥ម៉ែត្រគុណ និង បណ្តោយ២០ម៉ែត្រ ហើយក៏គ្មានដីឡូណាមួយ មានរាងក្រលាក់នោះទេ គឺមានរាងដូចជាតារាងក្រឡាដូចគ្នាទាំងអស់ ខុសគេតែដីលោកគ្រូពេទ្យ ឡី ជឹង ម្នាក់នេះឯង ដែលធ្វើរបងថ្ម ក្រលាក់លយចូលមកកន្ទុយដីរបស់យាយនេះតែម្តង ។

ពលរដ្ឋ រងចាំមើលថា តើអស់លោកជាអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយរកយុត្តិធម៍ជូនលោកយាយដែលរងគ្រោះម្នាក់នេះបានដែរឬយ៉ាងណា ?។

ជុំវិញការចោទប្រកាន់ខាងលើលោកឡី ជឹង ជាមន្ត្រីសុខាភិបាល រូបនោះមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃសុក្រ៨រោចខែមាឃឆាំ្នជូត
ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភះ ឆាំ្ន២០២១នេះ សារព័ត៍មានយើងរង់ចាំការបកស្រាយបំភ្លឺពីលោក ឡី ជឹងគ្រប់ពេល២៤ម៉ោង ៕

Please follow and like us: