មេប៉ុស្តិ៍អូរល្ហុងនៃវរការពារព្រំដែនគោកលេខ891 បានបើកដៃអោយឈ្មួញនាំទំនិញចេញ-ចូល តាមទំនើងចិត្តបំពានបទបញ្ជារបស់ ប្រមុខរដ្ឋាភិបាល
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 12  ខែApril ឆ្នាំ2021
ម៉ោង 06:02
Please follow and like us:

ក្រុងប៉ោយប៉ែត៖
យោងតាមប្រភពព័ត៍មាន បានរាយការណ៍អោយសារព័ត៍មានយើងដឹងនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១នេះថា លោក ព្រំ ផូ នាយប៉ុស្តិ៍អូរល្ហុង នៃរវៈការពារព្រំដែនគោកលេខ891 បានបើកដៃអោយឈ្មួញនាំទំនិញចេញ-ចូល តាមច្រករបៀងដែលខ្លួនគ្រប់គ្រង ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តទៀតថា លោកព្រំ ផូ ប្រើអំណាចជានាយប៉ុស្តិ៍បានឃុបឃិតជាមួយនឹងឈ្មួញលួចនាំទំនិញពីប្រទេសថៃ ចូលទឹកដីកម្ពុជាតាមច្រករបៀងរបស់ខ្លួន ឥតមានកោតក្រែង រអែងច្បាប់ទំលាប់ ឬក៏ស្តាប់បទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំបន្តិចសោះឡើយ ខណៈដែលថ្នាក់លើបានចេញបទបញ្ជាយ៉ាងម៉ើងម៉ាត់ ដាច់ខាតត្រូវទប់ស្កាត់ រាល់បទល្មើសឆ្លងដែន ព្រមទាំងទំនិញគេចពន្ធខុសច្បាប់ផងដែរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោក ព្រំ ផូនាយប៉ុស្តិ៍អូរល្ហុងបានទេ ដោយឡែកលោក ហាំ វណ្ណះ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ891 ធ្លាប់ប្រាប់អ្នកសារព័ត៍មានកន្លងមកថា លោកបានចេញ បញ្ជាយ៉ាងដាច់ខាត ដល់នាយប៉ុស្តិ៍ទាំងអស់មិនអោយមាននាំទំនិញចេញចូលល្មើសច្បាប់ឡើយ ។
សារព័ត៍មានយើងរង់ចាំការបកស្រាយបំភ្លឺពីលោក ព្រំ ផូនៅលេខក្រោយទៀត៕

Please follow and like us: