ជនជាតិខ្មែរនិងជនជាតិថៃបើកម៉ូតូបុកគ្នាស្លាប់ទាំងពីរនាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 17  ខែApril ឆ្នាំ2021
ម៉ោង 14:05
Please follow and like us:

ក្រុងប៉ោយប៉ែត៖
មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បើកបរបុកគ្នាយ៉ាងពេញទំហឹង កាលពីថ្ងៃទី១៤ មេសា ឆ្នាំ២០២១ វេលាម៉ោង០៤និង២០នាទីព្រឹកនៅតាមបណ្ដោយផ្លូវបេតុងមួយខ្សែ ពីគល់ស្ពានមិត្តភាពកម្ពុជា-ថៃឆ្ពោះទៅអាគារដើមស្រល់(ខាងមុខកាស៊ីណូ DNA Star Vegas) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បង្កឡើងដោយអ្នកជិះម៉ូតូម៉ាកWave ពាក់ស្លាកលេខ ขมฉ ๙๒๓ ឈ្មោះ ណាត់ តាផុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ ធ្វើការនៅកាស៊ីណូ ហូលីដេ ធ្វើដំណើរពីទិសខាងជើងទៅត្បូង ទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកDream ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K 7321 ក្នុងគោលដៅបញ្ច្រាស់គ្នាដែលជិះស្របទិសដៅពីត្បូងទៅជើង ដោយបុរសម្នាក់ឈ្មោះ ស៊ីថា ហៅខ្លូ អាយុ៤០ ជនជាតិខ្មែរ ធ្វើការនៅកាស៊ីណូក្រោនរីសត ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលអោយបុរសជនជាតិខ្មែរស្លាប់នៅនឹងកន្លែងកើតហេតុ រីឯបុរសជនជាតិថៃស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ៕

Please follow and like us: