ភ្លៀងមួយមេធំ នាំខ្យល់កន្ទ្រាក់រលំផ្ទះអ្នក ស្រុក អស់រាប់សិបខ្នង
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 6  ខែMay ឆ្នាំ2021
ម៉ោង 03:30
Please follow and like us:

ក្រុងប៉ោយប៉ែត៖
គ្រោះធម្មជាតិកាលពីយប់ថ្ងៃ ទី០៥ ខែ ឧសភា ឆ្នាំ២០២១ មានភ្លៀង និងខ្យល់កន្រ្តាក់យ៉ាងខ្លាំង បណ្តាលអោយខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ៧៧ ខ្នងផ្ទះ។
សង្កាត់មិនិត្ត ដួលរំលំអស់ផ្ទះចំនួន ៣៨ ខ្នង ចំណែកសង្កាត់ សង្កាត់ផ្សារកណ្តាល ផ្ទះចំនួន ២៣ ខ្នងក៏ត្រូវខ្យល់បក់អោយរលំ ព្រមទាំងសង្កាត់ប៉ោយប៉ែត ក៏ត្រូវរលំអស់ផ្ទះចំនួន ១៦ខ្នងផងដែរ
និងរលំផ្សារមង្គលប៉ោយប៉ែតរលំអស់ផ្សារចំនួន ០១ ខ្នង។

សូមបញ្ជាក់ផងដែរថា ខ្យល់កន្ទ្រាក់ខាងលើមិនបានបណ្តាលអោយ គ្រោះថ្នាក់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋឡើយ គ្រាន់តែដួលរលំផ្ទះអ្នកស្រុកអស់៧៧ខ្នងតែប៉ុណ្ណោះ៕

 

Please follow and like us: