ប្រវត្តិនៃភ្លើងសង្រ្គាមវៀតណាមសង្ខេប
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 31  ខែJuly ឆ្នាំ2021
ម៉ោង 13:01
Please follow and like us:

សង្គ្រាមវៀតណាមដំបូងឡើយគឺផ្តើមចេញពី សង្គ្រាមស៊ីវិលរវាងវៀតណាមខាងត្បូង និងឧទ្ទាមទ័ពព្រៃនៃពួកវៀតកុងវៀតណាមខាងជើងតែប៉ុណ្ណោះ សង្គ្រាមនេះកាន់តែរីករាលដាលខ្លាំងឡើងៗ បន្ទាប់រដ្ឋាភិបាល ​លោក ង៉ូ ឌិន ហ្សៀម ទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក ក៏បានចាប់​​បើក​ប្រតិបត្តិការ​វាយបង្រ្កាប​ដោយ​ឥតប្រណីដៃ ​ទៅលើ​ចលនាឧទ្ទាម​វៀតកុង ដែល​ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​វៀតណាម។
លុះដល់ឆ្នាំ១៩៦៥ សហរដ្ឋអាមេរិកក៏ចាប់ផ្តើម ​អន្តរាគមន៍​កងទ័ពដោយ​ផ្ទាល់​ចូលទៅក្នុងទឹកដីវៀតណាមខាងត្បូងតែម្តង ក្នុងគោលបំណងជួយសម្ព័នមិត្តរបស់ខ្លួនដែលកំពុងតែទន់ដៃ ក្នុងសង្គ្រាមជាពួកឧទ្ទាមវៀតកុងវៀតណាមខាងជើង។

សង្គ្រាមប្រដាប់អាវុធបានអូសបន្ទាយរហូតដល់៨ឆ្នាំ ធ្វើអោយទាហានអាមេរិកស្លាប់អស់ចំនួន៥ម៉ឺននិង៨ពាន់នាក់ បាត់ខ្លួនចំនួន១,៦២៩នាក់ ចំណែក ទាហានវៀត ទាំងខាងជើងនិងខាងត្បូងស្លាប់អស់ជិត២លាននាក់ ។
ការស្លាប់ជនស៊ីវិលនិងកងទ័ពអស់យ៉ាងច្រើនបែបនេះ ធ្វើអោយសារព័ត៍មាន អន្តរជាតិផ្សព្វផ្សាយផ្អើលពេញពិភពលោក ក្នុងនោះចលនាបាតុកម្មសិស្សនិស្សិតប្រឆាំងសង្គ្រាមវៀតណាមក៏កើតឡើងរាល់ថ្ងៃពេញសហរដ្ឋអាមេរិក ធ្វើអោយរដ្ឋសភា បង្ខំចិត្តប្រជុំជាបន្ទាប់ដើម្បីដកកងទ័ពពីប្រទេសវៀតណាម ។

ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ១៩៧៣ អ្នក​តំណាង​សហរដ្ឋ​អាមេរិក វៀតណាម​ខាង​ជើង វៀតណាម​ខាង​ត្បូង និង​ពួក​វៀតកុង បាន​ព្រមព្រៀងគ្នាចុះ​ហត្ថលេខា​ ដើម្បី​បញ្ចប់​សង្គ្រាម កិច្ច​ព្រមព្រៀង​នោះ​តម្រូវ​ឲ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ដោយ​កិត្តិយស​ ចំណែកពួកវៀតកុងត្រូវដកចេញអោយអស់ពីវៀតណាមខាងត្បូងនិងមិនត្រូវវាយប្រហារបន្តទៀតឡើយ ។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានបរាជ័យខណៈដែលពួកឧទ្ទាមទ័ពព្រៃវៀតកុងបំពានសន្យា ក្រោយពេលកងទ័ពអាមេរិកដកចេញពីវៀតណាមខាងត្បូង អស់នៅឆ្នាំ១៩៧៥ ក៏ត្រូវពួកឧទ្ទាមទ័ពព្រៃ វាយចូលគ្រប់គ្រងវៀតណាមខាងត្បូងបានជោគជ័យតែម្តង៕by:borey

Please follow and like us: