អគ្គីភ័យឆេះកណ្តាលក្រុងប៉ោយប៉ែត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 6  ខែAugust ឆ្នាំ2021
ម៉ោង 02:36
Please follow and like us:

ប៉ោយប៉ែត៖
កាលពីវេលាកណ្តាលរាត្រី ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះទីតាំងហាងលក់សម្ភារះសិក្សា និងឃ្លាំងស្តុកឥវ៉ាន់គីបខោអាវជជុះមួយកន្លែងយ៉ាងខ្លាំងដែលស្ថិតនៅភូមិស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះដែរ សមត្ថកិច្ចចម្រុះ បានចុះទៅ ដល់ទីតាំងនឹងបានពន្លត់ទាន់ពេលវេលាដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុង និងរថយន្តពន្លត់អគ្គីរបស់កាស៊ីណូត្រូពីកាណា។ ក្នុងហេតុការនេះមិនមានរងគ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ៕

Please follow and like us: