សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បំបែកសំបុកក្រុមចោរលួចបានចំនួនបួននាក់
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 7  ខែAugust ឆ្នាំ2021
ម៉ោង 03:14
Please follow and like us:

ប៉ោយប៉ែត៖
នគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនក្រុមចោរលួច ចំនួនបួននាក់កាលពីថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១ ត្រូវនិងថ្ងៃថ្ងៃសុក្រ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ។
លោករវសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ក្រោយពីកម្លាំងជំនាញ របស់លោកបានទទួលបណ្ដឹងពី ឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ បានប្ដឹងនិងរាយការណ៍ថា កាលពីថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក ប្រពន្ធរបស់ខ្លួនបានបើកទ្វារតូបលក់ដូរដូចសព្វដង មើលទៅកន្លែងទុកម៉ូតូកង់បីបានបាត់ចំនួនពីរគ្រឿង ម៉ូតូម៉ាកហុងដាវ៉េវភ្ជាប់រម៉័កចំហៀង ពណ៍ខៀវ ស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខ និង ម៉ូតូម៉ាកហុងដាវ៉េវភ្ជាប់រម៉កចំហៀង ពណ៍ក្រហម ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ បន្ទាប់មកបានឆែកកាំម៉េរ៉ាសុវត្ថិភាព បានឃើញជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ធ្វើសកម្មភាពកាត់ច្រវ៉ាក់លួចយក ម៉ូតូកង់បីចំនួន២គ្រឿង នៅម៉ោង២២និង២១នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
លោកអធិការបានបន្តទៀតថា បន្ទាប់ពីទទួលបណ្ដឹងរួចកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាស្វែងរកមុខជនសង្ស័យ រហូតដល់វេលាម៉ោង១០ និង៣០នាទី ថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះឈុន លឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំ ទើបដឹងថាក្រុមជនសង្ស័យមានគ្នា4នាក់ មានឈ្មោះ ធីឈ្មោះថេន ឈ្មោៈអាឡុងរនឹងឈ្មោះ ហ៊ាពេលនោះយើងបានបន្ត ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ឃាត់នៅចំនុចភូមិ អូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះ ជនសង្ស័យពីរនាក់ទៀត មានឈ្មោះសុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ធី បានឃើញកម្លាំងសមត្ថកិច្ច នាំគ្នាលោតចូលអូរ ឆ្លងទៅត្រើយម្ខាងទៀតរត់ចូលដុបបាត់ បន្សល់ ម៉ូតូកង់បី ដែលពួកនោះបានលួច ម៉ូតូកង់បីត្រូវជនសង្ស័យឈ្មោះ ថេត ភេទប្រុស និងឈ្មោះ ធី ដោះបំបែកចេញពីម៉ូតូ និងវាយរឺម៉កខ្ទិចផងដែរ។
ចំពោះឈ្មោះឈុន លឹម ខាងលើបានឆ្លើយសារភាពថា ខ្លួនពុំបានចូលរួមធ្វើសកម្មភាពលួចនោះទេ ចំពោះជនពាក់ព័ន្ធលួចម៉ូតូកង់បី មាន ឈ្មោះស៊ុន សុខា ហៅ ហ៊ា ,ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះ ថេត។
ចំណែក ឈ្មោះស៊ុន សុខា ហៅ ហ៊ាបានឆ្លើយសារភាពថា នៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១០ និង៣០នាទី ឈ្មោះ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះសុក ថេត បានលួចយកម៉ូតូកង់បីគេបានចំនួន២គ្រឿង យកមកទុកនៅមុខវត្តបាលិលេយ្យ ខ្លួនបានឃើញហើយសុំពួកគេទៅជាមួយដែរ ដោយគេបបួលទៅលួច នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយជិះម៉ូតូកង់បីដែលពួកគេលួច ពេលដល់វត្តស្ទឹងបត់ពួកខ្លួនបានលួចបានដែកជ្រុងបាន១១០គីឡូក្រាម លក់អេតចាយបាន៩០០០០៛(ប្រាំបួនម៉ឺន)រៀល ពេលបានប្រាក់ហើយខ្លួនចូលដេក ចំណែកអ្នកទាំងបី ឈ្មោះ ឡុង ហៅអាឆ្កែ ,ឈ្មោះធី,និងឈ្មោះ ថេត ពួកគេបានជិះម៉ូតូកង់បីទៅ ភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដើម្បីដោះរម៉័កចេញពីម៉ូតូ។
រហូតដល់ម៉ោង១៧និង១០នាទីកម្លាំងជំនាញ បានស្រាវជ្រាវរកឃើញ និងបានឃាត់ខ្លួន ជនសង្ស័យចំនួនបីនាក់ទៀតមាន ឈ្មោះសុខ ថេត ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ អាយុ18ឆ្នាំនឹងឈ្មោះសុខ ធីភេទប្រុសយកមកអធិការដ្ឋានដើម្បីសួរនាំ ក្រោយពីការសួនាំរួចជនសង្ស័យ០៤នាក់បានសារភាពថាខ្លួនពិតជាបានលួចម៉ូតូកង់បីពិតមែន។
ជនសង្ស័យទាំង០៤នាក់ ត្រូវសមត្ថកិច្ចធ្វើតេស្តរកមេរោកូវីដលទ្ធផល(អវិជ្ជមានកូវីត)នឹងធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមានសារធាតុគ្រឿងញៀន)
សូមបញ្ជាក់ចំពោះ ជនសង្ស័យទាំងបួននាក់ខាងលើ ជាក្រុមលួចយ៉ាងសកម្មនៅក្រុងប៉ោយប៉ែត។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការតាមនិតិវិធី ចំពោះម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែ៕

Please follow and like us: