ជនសង្ស័យចែកចាយថ្នាំញៀនចំនួនប្រាំពីរនាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 15  ខែAugust ឆ្នាំ2021
ម៉ោង 03:57
Please follow and like us:

ក្រុងប៉ោយប៉ែត៖
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ និមិត្តក្រោមការបញ្ជាផ្ទាល់ពីលោកសៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនប្រាំពីរនាក់ ជាបន្តបន្ទាប់កាលពីនៅថ្ងៃ សុក្រ ៥ កើត ខែ ស្រាពណ៌ ឆ្នាំ ឆ្លូវ ត្រីសក័ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៣ ខែសីហាឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដាក់បទបញ្ជាយ៉ាងម៉ើងម៉ាត់ ដល់សមត្ថកិច្ចមូលដ្ឋានទាំងអស់ ត្រូវពង្រឹង ថែរក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងគ្រារដូវកូវីដផងដែរ សមត្ថកិច្ចត្រូវតែអនុវត្តន៍ចុះល្បាតក្នុងភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រង២៤ម៉ោងលើ២៤ម៉ោង។

ជាក់ស្តែងនៅក្នុងចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងប៉ុស្តិ៍សង្កាត់និមិត្តបានប្រទះឃើញជនសង្ស័យម្នាក់ហើយធ្វើការឃាត់ខ្លួនមាន ឈ្មោះ យូសុះ រូសាត់ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាងមួយចំនួនរួមមានម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូច និងកម្ទេចថ្នាំពណ៌ក្រហមលាយម្ស៉ៅក្រាមពណ៌សថ្លា ០១ កូនថង់តូច។ បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ០១ បំពង់ចូលគ្រឿងញៀន ០១ និងទូរស័ព្ទមួយគ្រឿងទៀត។
ជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាពនិងសហការជាមួយសមត្ថកិច្ច ដោយទំនាក់ទំនងតាមទូរសព្ទ័ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ នៅចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ២០ នាទី មានឈ្មោះដូចខាងក្រោម: ១.ឈ្មោះ ស្រី ចំរុង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាងមាន ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៣ កូនថង់តូច។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ស៊ុន គឹមសល់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចឆែកឆេរលើដងខ្លួន ងកជើញសម្ភារៈទូរសព្ទ័ ០១ គ្រឿង។

ជនសង្ស័យឈ្មោះ យូសុះ រូសាត បានឆ្លើយសារភាពនិងសហការជាមួយសមត្ថកិច្ច ដោយទំនាក់ទំនងតាមទូរសព្ទ័ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ នៅចំណុចភូមិនិមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០ នាទី មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ស ណារុង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្នភូមិភ្នំធំថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ រឿង បូង៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេតបន្ទាយមានជ័យ។
៣.ឈ្មោះ រិទ្ធ ស្រីលាភ ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅបច្ចុក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ។
-វត្ថុតាងដកហូត: ម្ស៉ៅក្រាមសថ្លាសង្ស័យម៉ាទឹកកក។ ០៤ កូនថង់តូច, ថ្មពណ៌ក្រហម មានអក្សរ wy ចំនួន ២គ្រាប់កន្លះ ។
លុះក្រោយមកទៀត ជនសង្ស័យឈ្មោះ ស្រី ចំរុង ភេទ ប្រុស អាយុ ២២ ឆ្នាំបានឆ្លើយសារភាពនឹងសហការជាមួយសមត្ថកិច្ច ក្រោយមកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងផែនប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិណងកាឆាយ ឃុំគុត្តសតស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៥ និង ០០ នាទីថ្ងៃទី ១៤ ខែសីហាឆ្នាំ២០២១ មាន ឈ្មោះ តូចប្រុស អាយុ ២២ ឆ្នាំមានទីលំនៅភូមិណងកាឆាយ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានដកហូតវត្ថុតាង ម៉្សៅក្រាមសថ្លាសង្ស័យម៉ាទឹកកក ០៧ កូនថង់តូច។

បច្ចុប្បន្នជនសង្ស័យ ទាំងប្រាំពីរនាក់ ត្រូវសមត្ថកិច្ចយកទៅ ធ្វើសំណាករកមេរោគកូវីត១៩ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន បានកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី៕by:borey

 

Please follow and like us: