សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនវៀតណាមនិងខ្មែរចំនួន៧នាក់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត
ចេញ​ផ្សាយ​ដោយ admin-appdnews
ថ្ងៃទី 26  ខែAugust ឆ្នាំ2021
ម៉ោង 08:35
Please follow and like us:

ក្រុងប៉ោយប៉ែត៖
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១.៣០ នាទី កំលាំងមន្ទីរប្រឆាំងគ្រឿងញៀនក(១០) សហការជាមួយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ្ត បានពន្លាតដែនដីបន្តករណីបញ្ញើឥវ៉ាន (គ្រឿងញៀន) ខុសច្បាប់នៅចំណុចមុខសាលារៀនព្រហ្មនិមិត្ត ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជនជាតិចិន ៤នាក់ ១.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE89753382
៣.ឈ្មោះ ហ្វូ ស៊ីនមីង (HU.XINMING) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE2807074
៤.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH ភេទស្រី ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខN1875991
៥.ឈ្មោះ យុ ឡាង (YU LANG )ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED7913767
៦.ឈ្មោះ វូ បីង បីង (WU BING BING)ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន
៧.ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនគ្មាន
+វត្ថុតាងចាប់យកមានៈ ម្សៅម៉ត់ស សង្ស័យជាកេតតាមីន១ (មួយ) កូនថង់តូច។
ក្រោយសួរនាំបឋមកំលាំងជំនាញបានបន្តឈានទៅត្រួតពិនិត្យបន្ទប់លេខ៨០៦ ជាន់ទី៨ ក្នុងសណ្ឋាគារអូរមាស ភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ហូ ស៊ាវហ៊ុយ (HU XIAOHUI) ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7058599
+វត្ថុតាងចាប់យកមានៈ ថ្នាំគ្រាប់Fifi (ហ្វាយហ្វាយ) ចំនួន ៣៥(សាមសិបប្រាំ)បន្ទះ , កូនជញ្ជីងថ្លឹងថ្នាំ១, គ្រាប់កាំភ្លើងខ្លី ២គ្រាប់ ។
-ក្រោយពីសួរនាំបឋម បាននាំខ្លួនជនសង្ស័យទាំងអស់ទៅធ្វើសំណាកបឋម ស្វែងរកជម្ងឺកូវីដ-១៩ នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត ឃើញអវិជ្ចមាន (-) ។ មន្ទីប្រឆាំងគ្រឿងញៀននាំយកជនសង្ស័យចំនួន ៤នាក់ មាន៖១.ឈ្មោះ ឆូយ ប៊ុនវុធ ភេទប្រុស, ២.ឈ្មោះ ហ្វូ ស៊ីនម៉ីង (HU.XINMING) ភេទប្រុស, ៣.ឈ្មោះ ហូ ស៊ាវហ៊ុយ (HU. XIAOHUI) ភេទស្រី, ៤.ឈ្មោះ សាំង ស៊ីហ្គង់ (ZHANG.ZHIQIANG) ភេទប្រុស រួមទំាងសម្ភារៈវត្ថុតាងដកហូតទំាងអស់ ត្រូវបានកំលាំងមន្ទីប្រឆាំងគ្រឿងញៀនក(១០) យកទៅបន្តនីតិវិធីនៅមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ។
-ដោឡែកជនសង្ស័យចំនួន ៤នាក់ ១.ឈ្មោះ ងូយិន ធិ ទូយ៉េត ទ្រិញ (NGUYEN THI TUYET TRINH) ភេទស្រី ជនជាតិវៀតណាម, ២.ឈ្មោះ វូ បីង បីង (WU BING BING) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន, ៣.ឈ្មោះ ទូ មីងសាំង (TU MINGFZANG) ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន និង ៤.ឈ្មោះ យុ ឡាង (YU LANG ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន ព្រមទាំងម្ចាស់ផ្ទះជួលចំនួន ២នាក់ រួមទាំងសម្ភារៈវត្ថុតាង ត្រូវបានលោកព្រះរាជអាជ្ញារងអនុញ្ញាតអោយកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ នាំខ្លួនយកមកសួរនាំបន្ត នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត៕

Please follow and like us: