
សេចក្តីថ្លែងការណ៍

ប្រកាស

លិខិតអនុញ្ញាត

ព្រឹតិ្តការណ៍អន្តរជាតិ

ឥណ្ឌូនេស៊ីៈ យោងតាមគេហទំព័រឥណ្ឌូនេស៊ី “ហ្សាកាតាប៉ុស្ដិ៍” ចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ថា ការ លក់ទោចក្រយានយន្ដនៅក្នុងប្រទេសឥណ្ឌូនេស៊ី កើនឡើងដល់៨លានគ្រឿង ។
សមាគមឧស្សាហកម្មផលិតទោចក្រយានយន្ដនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហៅកាត់ “AISI”បានឱ្យដឹងថា ការលក់ ទោចក្រយានយន្ដបានកើនឡើងដល់ទៅ៨,៦៥ភាគរយ ស្មើនឹង៨,០៤លានគ្រឿង កាលពីឆ្នាំមុន ។

ជប៉ុនៈ យោងតាម គេហទំព័រជប៉ុន “ជឺផែនថែមស៍” ចុះផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១២ថា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ថវិកាចំនួន ជាង៧លានដុល្លារ ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីស្ថាបនាផ្លូវ នៅស៊ីនឌូលី ។
រាជរដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្ដល់ប្រាក់ ចំនួន ៥៨០,០០០,០០០ អ៊ិនអ័រ “រូបិយបណ្ណនេប៉ាល់” ស្មើនឹង ៧,៣៩៣,០០០ដុល្លារ សហរដ្ឋអាមេរិក ដល់រដ្ឋាភិបាលនេប៉ាល់ ដើម្បីស្ថាបនាផ្លូវនៅ ស៊ីន ឌូលី គិតពីគួរកត ដល់នេប៉ាល់ថុក ចម្ងាយ ៣៧គីឡូម៉ែត្រ ។ » សូមអានបន្ត »